ដំណើរទស្សនកិច្ចសាខាទី៣
Bonna Onn • March 11, 2025
ដំណើរទស្សនកិច្ចសាខាទី៣ របស់គណៈគ្រប់គ្រងនៃ សាលាអន្តរជាតិ វេស្ទលែនដ៍
វេស្ទលែនដ៍៖ កាលពីពេលកន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងនៃសាលាអន្តរជាតិ វេស្ទលែនដ៍ ដឹកនាំដោយ ឯកឧត្តមឧកញ៉ាបណ្ឌិត ជា ដាណា ស្ថាបនិក នៃសាលាអន្តរជាតិ វេស្ទលែនដ៍ អមដំណើរ ដោយលោកនាយក ថន សុកលីម និងគណៈគ្រប់គ្រង នៃសាលាអន្តរជាតិ វេស្ទលែនដ៍ បានចុះពិនិត្យដំណើរការ នៃការរៀបចំអាគារសិក្សាថ្មី (សាខាទី៣) របស់សាលាអន្តរជាតិ វេស្ទលែនដ៍ មុនពេលបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ។
សាលាអន្តរជាតិ វេស្ទលែនដ៍ បានចូលរួមក្នុងការបណ្តុះបណ្តាល សិស្សានុសិស្ស ក៏ដូចជាការបង្កើតធនធានមនុស្ស ក្នុងក្រុងតាខ្មៅប្រកបដោយ គុណភាព និងទទួលបានការគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ប្រមាណ ជាង១០ឆ្នាំ មកហើយ។
ជួបគ្នាក្នុងពេលឆាប់ៗនេះ !!!












